ព័ត៌មានជាតិ
លោក សូ ម៉ារ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
អតីតរដ្ឋលេខាធិការយូរឆ្នាំនៅក្រសួងទេសចរណ៍ គឺលោក សូ ម៉ារ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ។ សូមបញ្ជាក់ថា សូ ម៉ារ៉ា មានអតីតភាពជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានបទពិសោធក្នុងការងារវិស័យទេសចរណ៍រយៈពេល៣៥ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤។ ក្នុងអាជីពជាមន្ត្រីក្រសួងទេសចរណ៍ ដែលធ្លាប់បានទទួលតំណែងតាមលំដាប់លំដោយជាអនុប្រធាន ... Read More