ចិន នឹងប្រើកម្លាំងបាយ បញ្ឈប់ការទាមទារឯករាជ្យរបស់ តៃវ៉ាន់
ក្នុងសុន្ទរកថាដ៏ក្ដៅគគុកនៅវេទិកាសន្ដិសុខប្រទេសសិង្ហបុរីកាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ លោក Dong Jun បានប្រកាសក្ដែងៗថា យោធាចិនបានត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីប្រើកម្លាំងបាយបញ្ឈប់ការទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិនរូបនេះ ថា ប្រជាធិបតេយ្យពេញលេញរបស់តៃវ៉ាន់ គឺជាបញ្ហាស្នូលរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Dong Jun បានអះអាងថា រដ្ឋាភិបាលតៃវ៉ាននាពេលបច្ចុប្បន្ន កំពុងទេរទៅរកភាពផ្ដាច់ខ្លួនកាន់តែខ្លាំង ដោយចង់បំបាត់ចោលនូវអត្តសញ្ញាណជាជនជាតិចិនរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា “អ្នកផ្ដាច់ខ្លួននិយមទាំងនោះ កាលពីពេលថ្មីៗបានធ្វើសេចក្ដីថ្លែងការណ៍បំភ្លៃការពិត ដែលបង្ហាញពីភាពក្បត់សញ្ជាតិចិន និងដូនតារបស់ពួកគេ។ ពួកគេនឹងត្រូវជាប់ឈ្មោះលើបង្គោលភាពអាម៉ាសនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ នរណាក៏ដោយឲ្យតែហ៊ានបំបែកតៃវ៉ាន់ពីចិន នឹងត្រូវកម្ទេចជាបំណែកៗ ហើយទទួលរងការខូចខាតដោយខ្លួនឯង”។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera, ជាការឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍មួយនេះ រដ្ឋាភិបាលតៃវ៉ាន់ បាននិយាយថា ខ្លួនពិតជាមានសេចក្ដីសោកស្ដាយចំពោះការលើកឡើងដែលមានលក្ខណៈបង្ករឿង និងមិនសមហេតុផលយ៉ាងដូច្នេះ។