ស្លាប់១៥នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅស្រីលង្កា
យ៉ាងហោចណាស់ មានមនុស្ស១៥នាក់ បានបាត់បង់ជីវិត និងច្រើនជាង ១៩ ០០០នាក់ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្ន ដោយសារតែការបង្អោរភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្ដាហ៍មុន នៅក្នុងប្រទេសស្រីលង្កា។
យ៉ាងហោចណាស់ មានមនុស្ស១៥នាក់ បានបាត់បង់ជីវិត និងច្រើនជាង ១៩ ០០០នាក់ទៀតកំពុងស្ថិតនៅក្នុងស្ថានភាពអាសន្ន ដោយសារតែការបង្អោរភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្ដាហ៍មុន នៅក្នុងប្រទេសស្រីលង្កា។
ផ្ទះជាង ៤ពាន់ខ្នង ត្រូវរងការខូចខាត ខណៈដែលក្នុងនោះមាន២៨ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង។
ក្រុមទាហានស្រីលង្កា បានចាត់ចែងជាកម្លាំងសង្គ្រោះចំនួន៧ក្រុម សម្រាប់ប្រតិបត្តិការជួយសង្គ្រោះដោយទូក។ ចំណែកឯកងកម្លាំងអាកាស បានត្រៀមឧទ្ធម្ភាគចក្រចំនួន៣គ្រឿង សម្រាប់ការជួយសង្គ្រោះបន្ទាន់ចាំបាច់នៅក្នុងតំបន់ដែលទទួលរងផលប៉ះពាល់។
ទន្ទឹមនោះ ក្រសួងអប់រំស្រីលង្កា ក៏បានប្រកាសបិទសាលារៀននៅទូទាំងប្រទេសផងដែរ នៅថ្ងៃទី៣ ខែមិថុនា នេះ។ រីឯក្រសួងថាមពលវិញ ក៏ផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបណ្ដោះអាសន្នដែរនៅក្នុងតំបន់មួយចំនួន៕