លោក សូ ម៉ារ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
អតីតរដ្ឋលេខាធិការយូរឆ្នាំនៅក្រសួងទេសចរណ៍ គឺលោក សូ ម៉ារ៉ា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ។ សូមបញ្ជាក់ថា សូ ម៉ារ៉ា មានអតីតភាពជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានបទពិសោធក្នុងការងារវិស័យទេសចរណ៍រយៈពេល៣៥ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤។ ក្នុងអាជីពជាមន្ត្រីក្រសួងទេសចរណ៍ ដែលធ្លាប់បានទទួលតំណែងតាមលំដាប់លំដោយជាអនុប្រធាន ... Read More
ឈើមុខកាត់ធំៗ ដឹកចេញពីខេត្តពោធិ៍សាត់យ៉ាងរលូន ទៅអស់ល័ក្ខ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖. រថយន្តដឹកឈើមួយគ្រឿង សុទ្ធតែប្រភេទមុខធំៗ។ ត្រូវបាន ក្រុមមន្ត្រី បានកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយ សម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169- 1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត កាលពី ថ្ងៃចន្ទ ទី ១០ ខែ មិថុនា ឆ្នាំ ... Read More
ថៅកែរណ្តៅដីម្នាក់ត្រូវបានខ្ទាតចេញពីការដេញថ្លៃ
ខេត្តកំពង់ស្ពឺ៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ)ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធានិងជាអ្នករកសុីគួកជេរដីផងដែរ។ បន្ទាប់ពីថៅកែសាន្តត្រូវបានជំនាញរ៉ែនិងថាមពល បញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជនជាតិចិនចាក់ដីបម្រុងធ្វើរោងចក្រ ... Read More
តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ បង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំជំនួបពិភាក្សាប្រចាំឆ្នាំលើកទី ៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។ មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំនូវកិច្ចពិភាក្សាប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយការរៀបចំកិច្ចពិភាក្សានេះ គឺជាការអនុវត្តបន្តយន្តការ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ... Read More
Toyota ផ្អាកលក់ឡានមួយចំនួន ខណៈរឿងអាស្រូវសុវត្ថិភាពរថយន្តរបស់ជប៉ុនកាន់តែរីកធំ
ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក ក្រុមហ៊ុន Mazda និងក្រុមហ៊ុន Yamaha ផ្អាកការនាំចេញរថយន្តមួយចំនួន។ Read More
តម្លៃប្រេងសកលបន្តធ្លាក់ចុះ ទោះ OPEC+ ប្រកាសបន្តកាត់បន្ថយទិន្នផលប្រេង
តម្លៃប្រេងបានបន្តធ្លាក់ចុះនៅក្នុងការជួញដូរនៅអាស៊ីនាថ្ងៃអង្គារនេះ ទោះបីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) Read More
ប្រតិបត្តិការរបស់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនខ្ពស់នៅក្នុងត្រីមាសទី១ឆ្នាំនេះ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងត្រីមាសទី១ ឆ្នំា២០២៤ បានរាយការណ៍ពីភាពល្អប្រសើរនៃប្រតិបត្តិការរបស់ខ្លួនដោយសម្រេចបានប្រាក់ចំណូលសរុបចំនួន ៩៧,៣៦៤ពាន់លានរៀល Read More